យើងមានបញ្ហាបណ្ដាលអោយស្លាប់នៅក្នុងប្រទេសកម្ពុជា
ការពារខ្លួនអ្នក គ្រួសារជាទីស្រឡាញ់របស់អ្នក មិត្តភក្ដិ សត្វចិញ្ចឹម និងកសិដ្ឋានសត្វផ្សេងៗពីការស្លាប់ដោយសារ ជំងឺឆ្កែឆ្កួត។ សូមអានដើម្បីស្វែងយល់ពីវិធីងាយៗ ក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតចេញពីភូមិរបស់អ្នក។
យើងមានបញ្ហាដែលបណ្ដាលអោយស្លាប់នៅក្នុងប្រទេសកម្ពុជា។
ការពារខ្លួនអ្នក ក្រុមគ្រួសារ មិត្តភក្ដិ និងសត្វចិញ្ចឹម ជាទីស្រលាញ់របស់អ្នកពីការស្លាប់នៃជំងឺឆ្កែឆ្កួត។ សិក្សាស្វែងយល់ពីរបៀបនៃការលុបបំបាត់ជំងឺឆ្កែឆ្កួតពីក្នុងភូមិរបស់អ្នក។តើជំងឺឆ្កែឆ្កួតគឺជាអ្វី? វាគឺជាវីរុសដ៏គួរអោយភ័យខ្លាចមួយ ដែលត្រូវបានរកឃើញនៅក្នុងទឹកមាត់ ប្រព័ន្ធសរសៃប្រសាទ និងជាលិកាខួរក្បាលរបស់ សត្វ និងមនុស្សដែលត្រូវបានឆ្លងជំងឺឆ្កែឆ្កួតនេះ។ ចំពោះមនុស្ស ជំងឺឆ្កែឆ្កួតភាគច្រើនត្រូវបានរកឃើញតាមរយះឆ្កែឆ្កួតខាំ។
តើយើងអាចដឹងដោយរបៀបណា ប្រសិនបើឆ្កែមួយមានជំងឺឆ្កែឆ្កួត?
ប្រសិនបើមានឆ្កែថ្មីចូលមកក្នុងភូមិរបស់អ្នកមានសកម្មភាពចម្លែកដែលគួរអោយសង្ស័យ ឬក៏ប្រសិនបើឆ្កែរបស់អ្នកស្រាប់តែបង្ហាញរោគសញ្ញាដូចនេះ។
មិនមែនសត្វឆ្កែទាំងអស់ បង្ហាញរោគសញ្ញាទាំងអស់នោះទេ។
សកម្មភាពមួយចំនួនក្នុងចំណោមទាំងអស់នេះ គឺធម្មតាទេរបស់ឆ្កែមួយចំនួន។
មិនមែនឆ្កែដែលខាំទាំងអស់សុទ្ទតែមានជំងឺឆ្កែឆ្កួតនោះទេ
ហើយក៏មិនមែនឆ្កែឈឺទាំងអស់សុទ្ធតែមានជំងឺឆ្កែឆ្កួតនោះដែរ។
- អស់កម្លាំងខ្លាំង
-
ទន់ខ្សោយ
- ហៀរទឹកមាត់
- បែកពពុះមាត់
- ក្ដៅខ្លួន
- ប្រតិកម្មខ្លាំងទៅនឹងពន្លឺព្រះអាទិត្យ សម្លេង និងការប៉ះពាល់
- កាចទៅកាន់សត្វដ៏ទៃទៀត វត្ថុនិងមនុស្ស
- ស៊ីរបស់ដែលមិនមែនជាអាហារដូចជា ថ្ម ដី ក្រណាត់
- រវើរវាយ
- ពុំកម្រើកបាន
- សកម្មខ្លាំង
- ព្រុស/លូ ខុសប្រក្រតី
- ឃ្លានជ្រុល
- មិនឃ្លានអ្វីសោះ
- ប្រកាច់
ចំពោះសត្វដែលផ្ដល់កំណើតជាកូន មិនមែនជាពង ហើយចិញ្ចឹមកូនដោយទឹកដោះ (ថនិកសត្វ)សុទ្ធតែអាចឆ្លងជំងឺឆ្កែឆ្កួត។
រួមបញ្ចូលទាំង ជ្រូក គោ ក្របី ពពែ ប្រចៀវ ឆ្មា និងមនុស្ស
តើខ្ញុំឆ្លងជំងឺឆ្កែឆ្កួតដោយរបៀបណា?
គឺតាមរយៈវីរុសដែលមាននៅក្នុងទឹកមាត់របស់សត្វឆ្កែឆ្កួត ឆ្លងចូលទៅក្នុងខ្លួនរបស់អ្នក។ ការខាំគឺជារបៀបឆ្លងដ៏ចម្បងបំផុត ប៉ុន្តែក៏អាចឆ្លងចូលតាមរយៈស្នាមដាច់រលាត់ដែលមានស្រាប់ ដំបៅ ឬចូលតាមភ្នែក ច្រមុះ និងមាត់ផងដែរ។ ការទាក់សម្លាប់ នឹងយកសាច់ឆ្កែជាអាហារ គឺមានហានិភ័យខ្ពស់ នឹងងាយឆ្លងរោគ។
៩៩.៩% នៃអ្នកដែលមានរោគសញ្ញាជំងឺឆ្កែឆ្កួតនឹងស្លាប់
នៅពេលវីរុសជំងឺឆ្កែឆ្កួត ចូលទៅក្នុងខ្លួនរបស់អ្នក វាធ្វើដំណើរតាមប្រព័ន្ធសរសៃប្រសាទ និងតាមខួរឆ្អឹងខ្នងទៅកាន់ខួរក្បាល បន្ទាប់មករោគសញ្ញាក៏ចាប់ផ្ដើមលេចឡើង។ ជារឿយៗកុមារត្រូវបានខាំនៅលើផ្ទៃមុខ ដូច្នេះហើយបានវីរុសធ្វើដំណើរទៅកាន់ខួរក្បាលកាន់តែលឿន។
នៅពេលដែលចេញរោគសញ្ញាហើយ វាមិនមានថ្នាំព្យាបាលទេ។
សូមជូនដំណឹងមកយើងខ្ញុំប្រសិនបើអ្នកបានឃើញមាន ករណីជំងឺឆ្កែឆ្កួតនៅក្នុងភូមិរបស់អ្នកដើម្បីជួយក្នុងការប្រមូលទិន្នន័យ និងរៀបចំផែនការរបស់យើង។
ប្រសិនបើខ្ញុំត្រូវបានសត្វខាំ តើគួរធ្វើបែបណា?
គឹត្រូវព្យាបាលកន្លែងខាំនោះអោយបានត្រឹមត្រូវ។ សត្វដែលមានជំងឺឆ្កែឆ្កួតអាចចម្លងមេរោគរហូតដល់ទៅ១០ថ្ងៃមុនពេលមានរោគសញ្ញាចាប់ផ្តើម។
ប្រសិនបើសត្វដែលខាំអ្នកមាន ជំងឺឆ្កែឆ្កួត ជំហានទាំងនេះអាចជួយជីវិតអ្នកបាន
ត្រូវលាងមុខរបួសភ្លាមៗ
លាងសម្អាតអោយបានត្រឹមត្រូវជាមួយសាប៊ូ និងទឹកស្អាត បង្ហូរយ៉ាងហោចណាស់១៥នាទី បន្ទាប់មកលាបថ្នាំបេតាឌីន(Betadine) ឬប្រភេទថ្នាំសម្លាប់មេរោគផ្សេងៗ ដើម្បីទប់ស្កាត់ការរឆ្លងរោគនៅកន្លែងដែលមានរបួសនោះ។ ហាមដេរ រំបង់ ឬលាបអ្វីផ្សេងទៀតនៅលើមុខរបួស។
បន្ទាប់មកទៀតត្រូវទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល
ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត។ ការចាក់វ៉ាក់សាំងនេះមិនគិតថ្លៃទេសម្រាប់កុមារក្រោមអាយុ១៦ឆ្នាំនៅមន្ទីរពេទ្យកុមារអង្គរ។ ការព្យាបាលបន្ថែមទៀត ក៍អាចត្រូវបានផ្ដល់អោយផងដែរ។
ត្រូវទៅចាក់វ៉ាក់សាំងអោយបានគ្រប់ចំនួន
គ្រូពេទ្យនឹងផ្ដល់ការណែនាំអ្នកនៃចំនួនវ៉ាក់សាំងដែលត្រូវចាក់ និងកាលបរិច្ឆេទដែលត្រូវចាក់ម្ដងទៀត ជាទូទៅត្រូវចាក់ពី៤ទៅ៥ដង ក្នុងរយៈពេល៣ឬ៤សបា្តហ៍។
ប្រសិនបើឆ្កែខាំអ្នក ប៉ុន្តែវាហាក់ជាដូចធម្មតា សូមកុំសម្លាប់វា។ ទោះដើម្បីការពារខ្លួនយើងពីជំងឺឆ្កែឆ្កួតក៏ដោយ យើងមិនចាំបាច់បង្ករអោយមានការឈឺចាប់ រងទុក្ខ និងការសម្លាប់ ចំពោះសត្វនោះទេ។
យើងមានបញ្ហាបណ្តាលអោយស្លាប់ក្នុង
ប្រទេសកម្ពុជា។
ប៉ុន្តែ
មានដំណឹងដ៏អស្ចារ្យ!
ដំណោះស្រាយដ៏សាមញ្ញគឺ៖
ចាក់វ៉ាក់សាំងការពារឆ្កែ ដែលមានអាយុចាប់ពី៣ខែឡើងទៅជារៀងរាល់ឆ្នាំ។
ទោះបីសត្វឆ្កែអាចចម្លងជំងឺឆ្កែឆ្កួតបានក៏ដោយ អ្នក និងឆ្កែរបស់អ្នកអាចក៏ការពារពីការស្លាប់ដោយសារជំងឺឆ្កែឆ្កួតបាន។ ប្រសិនបើអ្នកចាក់វ៉ាក់សាំងការពារឆ្កែដែលមានអាយុចាប់ពី៣ខែឡើងទៅជារៀងរាល់ឆ្នាំ នោះអ្នកនឹងលុបបំបាត់ជំងឺឆ្កែឆ្កួតចេញពីភូមិរបស់អ្នកបានទាំងស្រុង។ ពេលណាដែលភូមិនីមួយៗអាចអនុវត្តដូចនេះបាន នោះប្រទេសកម្ពុជានឹងគ្មានជំងឺឆ្កែឆ្កួតជារៀងរហូត។ការថែរក្សាឆ្កែរបស់អ្នកអោយមានសុខភាពល្អ
វាមានសារះសំខាន់ណាស់ក្នុងការមើលថែទាំ ឆ្កែដែលបានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតហើយ។ ប្រសិនបើពួកគេស្លាប់ដោយឧបទ្ទវហេតុឬដោយសារជំងឺ ត្រូវបានលក់ ឬសម្លាប់ នោះប្រហែលជាមិនមានឆ្កែដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងភូមិដើម្បីទប់ស្កាត់នឹងមេរោគនោះទេ។
ឆ្កែដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់នឹងជួយការពារអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកពីជំងឺឆ្កែឆ្កួតដោយជួយទប់ស្កាត់មិនអោយមានវីរុសចូលក្នុងភូមិរបស់អ្នកបាន។
សត្វពាហន: គឺពិតជាអស្ចារ្យខ្លាំងណាស់
ឆ្កែជួយការពារទ្រព្យសម្បត្តិរបស់ពួកយើង ចំណែកឆ្មាជួយដេញសត្វចង្រៃអោយចេញឆ្ងាយ។
ពួកគេក៏អាចធ្វើជាមិត្តភក្តិ និងដៃគូរួមដំណើរជាមួយយើងបានផងដែរ។
អ្នក និងឆ្កែរបស់អ្នកគឺជាដំណោះស្រាយ ដើម្បីការពារទៅនឹងជំងឺដ៏កាចសាហាវនេះ។
Becoming a rabies free village
EROVAAT and other international organisations are working together to eradicate deaths in people caused by dogs with rabies by 2030. Contact your commune leaders to be a rabies free village. read more
I’m not sure if a dog has rabies, what do I do?
If a dog is bitten by another dog that you think has got rabies, put it safely away from people and other animals in a cage or chained up. Do not make direct contact but make sure it has food, water, shelter and its poo is cleaned away. Only kill it if the dog that bit it is confirmed to have rabies. read more
Keep your animals healthy
It is essential to take care of vaccinated dogs. If they die in accidents or by disease, are sold or killed, then there will not be enough vaccinated dogs in the village to keep the virus out and to protect you and your loved ones from rabies. read more